(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានចុះហត្ថលេខា លើដក ទណ្ឌកម្មសេដ្ឋកិច្ច ពីប្រទេសលីបេរីយ៉ា នេះបើយោងតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ។
រដ្ឋបាលអាមេរិក បានសម្រេចដាក់ទណ្ឌកម្មលើប្រទេសលីបេរីយ៉ា អស់រយៈ ពេលជាង ១០ឆ្នាំ ដោយចោទប្រកាន់ថា សកម្មភាពរបស់អតីតប្រធានាធិបតី លីបេរីយ៉ា លោក ឆាលែស ថាយល័រ និងរដ្ឋបាលផ្ទៃក្នុងរបស់លោក បានបង្កគំរាមមួយទៅកាន់អាមេរិក ព្រមទាំងចោទប្រកាន់ពីបទបង្កើនកំដៅសង្គ្រាម ដ៏ឃោឃៅមួយនៅក្នុងប្រទេស អំឡុងឆ្នាំ១៩៩១ ដល់ឆ្នាំ ២០០២៕