(ឥណ្ឌា)៖ ក្មេងស្រីឥណ្ឌា អាយុ៥ឆ្នាំម្នាក់បានស្លាប់ បន្ទាប់នាងបាន «ញ៉ាំផាវ» ដោយគិតថាវាជានំសូកូឡា ខណៈពេលកំពុងរត់លេងនៅខាងក្រៅផ្ទះ នេះបើយោងតាមការចុះផ្សាយរបស់កាសែតឥណ្ឌាថាម ចេញផ្សាយនៅថ្ងៃនេះ។
អាជ្ញាធរនៅក្នុងភូមិបានឲ្យដឹងថា ក្មេងស្រីនោះមានឈ្មោះ Damini Nikam បានស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ បើតាមសំដីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលរត់លេងក្រៅផ្ទះ នាងបានប្រទះឃើញផាវ ប៉ុន្តែវាមានលក្ខណៈដូចនំសូកូឡា ឃើញដូច្នេះនាងក៏យកមកហូរ។ ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរ និងក្រុមមន្ត្រីជំនាញកំពុងតែធ្វើការស៊ើបអង្កេត៕