(ម៉ូស្គូ)៖ រុស្ស៊ី នៅថ្ងៃពុធនេះ បានបញ្ជូនក្រុមអ្នកជំនាញជិត ៥០នាក់ បន្ថែមទៀតទៅកាន់តំបន់ Sinai Peninsula ប្រទេសអេហ្ស៊ីប ដែលជាទីកន្លែងយន្តហោះដឹកអ្នកដំណើររុស្ស៊ីធ្លាក់ និងសម្លាប់មនុស្ស ២២៤នាក់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្សី RT ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលម៉ូស្គូ បានឲ្យដឹងថា មនុស្ស ៤៨នាក់ ដែលស្ថិតនៅក្នុងក្រុមស្វែងរក និងជួយសង្គ្រោះ ត្រូវបានបញ្ជូនទៅកាន់តំបន់ Sinai ដើម្បីស្វែងរកសាកសពជនរងគ្រោះ និងស្វែងរកវត្ថុតាងផ្សេងៗ។
គួរបញ្ជាក់ផងដែរថា យន្តហោះដឹកអ្នកដំណើររុស្ស៊ី បានធ្លាក់នៅក្នុងតំបន់ Sinai កាលពីថ្ងៃទី៣១ ខែតុលា ដោយបានសម្លាប់មនុស្ស ២២៤នាក់ ហើយមកដល់ពេលនេះ ព័ត៌មានចុងក្រោយបានបញ្ជាក់ថា យន្តហោះរុស្ស៊ីធ្លាក់ដោយសារតែករណីបំផ្ទុះគ្រាប់បែក៕