(អាល្លឺម៉ង់)៖ លោក Helmut Schmidt អតីតអធិការបតីអាល្លឺម៉ង់ បានទទួលមរណភាពហើយនៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកាម្សិលមិញនេះ នៅក្នុងគេហដ្ឋានរបស់លោកក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ ក្នុងវ័យ ៩៦ឆ្នាំ។
គ្រូពេទ្យផ្ទាល់ខ្លួនរបស់លោក Schmidt បានឲ្យដឹងថា គាត់ស្លាប់នៅថ្ងៃទីទី១០ ខែវិច្ឆិកាម្សិលមិញនេះ ដោយសារជំងឺជរាពាធ ព្រោះប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ សុខភាពរបស់លោក Schmidt ធ្លាក់ចុះ និងទន់ខ្សោយខ្លាំង។
លោក Schmidt បានឡើងកាន់តំណែងជាអតីតអធិការបតីអាល្លឺម៉ង់ ក្នុងឆ្នាំ ១៩៧៤ និងបញ្ចប់នៅឆ្នាំ ១៩៨២ ដោយនៅក្នុងអំឡុងពេលកាន់តំណែងលោកជាបុគ្គលិកមួយរូប ដែលជួយឲ្យសេដ្ឋកិច្ចអាល្លឺម៉ង់រីកច្រើន៕