(​ប៉ារីស​)៖ អ្នក​បំផ្ទុះ​គ្រាប់បែក​ម្នាក់ ដែល​ធ្វើ​សកម្មភាព​វាយប្រហារ​ប្រទេស បារាំង​កាលពី​រាត្រី​ថ្ងៃ​សុក្រ​កន្លងទៅនេះ ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ដោយ​មាន​ឈ្មោះ​ថា Ismael Omar Mostefai នេះ​បើ​យោង​តាម​ការលើកឡើងរ​បស់​សមាជិក​សភា​ម្នាក់​ប្រចាំ​ប្រទេស បារាំង​ដកស្រង់​ដោយ​សារព័ត៌មាន CNN ចេញផ្សាយ​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​

​ភេ​វរ​ករ Mostefai ធ្លាប់​រស់នៅ​ក្នុង​ទីក្រុង Chartres ប្រទេស បារាំង​តាំងពី​ឆ្នាំ​២០១២​មកម្ល៉េះ នេះ​បើ​យោង​តាម​ការលើកឡើងរ​បស់​លោក Jean-Pierre Gorges ដែល​ជា​ចៅហ្វាយក្រុង​ម្នាក់ និង​ជា​សមាជិក​សភា​ប្រចាំ​ប្រទេស បារាំង ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​Facebook ៕