(សេ​អ៊ូ​ល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី Park Geun-hye បានឲ្យដឹងថា លោកស្រី​នឹងមាន​ឆន្ទៈ ក្នុង​ការជួប​ពិភាក្សា​ជាមួយ ប្រធានាធិបតី​កូរ៉េខាងជើង លោក Kim Jong-Un ប្រសិនបើ​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែ របស់​ក្រុង​ព្យុង​យ៉ាង ត្រូវ​បាន​លុបចោល នេះ​បើ​តាម​ព័ត៌មាន Channel News Asia ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​វិច្ចិកា ឆ្នាំ​២០១៥​នេះ​៕​