(​បេ​រូត​)៖ មនុស្ស ៤៣​នាក់​បាន​ស្លាប់ និង ២៤០​នាក់​ផ្សេង​ទៀត​រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​មាន​ករណី​បំផ្ទុះ​គ្រាប់បែក​ចំនួន ២​កន្លែង នៅក្បែរ​វិហារ​និកាយ​ស៊ី​អ៊ី​ត និង​នៅ​ក្បែរ​ហាង​នំ​បុ័ង ក្នុង​ទីក្រុង​បេរូត ប្រទេស​លី​បង់ ពី​ល្ងាច​ថ្ងៃទី​១២ ខែវិច្ឆិកា នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ Reuters ចេញផ្សាយ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា​។​

​មន្ត្រី​ក្រសួង​មហាផ្ទៃ​លី​បង់ បានឲ្យដឹងថា កន្លែង​បំផ្ទុះ​គ្រាប់បែក​ទាំង​ពីរ​នោះ សុទ្ធសឹងតែ​ជា​កន្លែង​ប្រជុំ​ដោយ​ហ្វូងមនុស្ស ដូច្នេះហើយ​ទើប​ធ្វើឲ្យ​មាន​អ្នកស្លាប់ និង​របួស​ច្រើន ហើយ​ករណី​បំផ្ទុះ​គ្រាប់​បែក​នេះ​ផង​ដែរ ត្រូវបាន​ក្រុម ISIS ចេញ​មុខ​ប្រកាស​នៅលើ Twitter ថា ជា​ទង្វើ​របស់​ពួកគេ ​៕​