(​តេ​អ៊ីរ៉ង់​)៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នៅតែ​មិន​អាច​ស្វែងរក​ជ័យ​ជំនះបាន​ដដែល ដោយ​បន្ត​ចាញ់​ក្រុម​ជម្រើស ជាតិ​អា​ហ្វ​ហ្គានី​ស្ថាន ៣-០ ទៀត​នៅ​កីឡដ្ឋាន Takhti Stadium ស្ថិត​ក្នុង​ប្រទេស​អ៊ីរ៉ង់ នៃ​វគ្គ​ជម្រុះ World Cup 2018 ប្រចាំ​ពូ​ល E ។​

​នេះ​ជា​ការបរាជ័យ​លើក​ទី​២ ក្រោម​ថ្វី​ជើង​របស់​អា​ហ្វ​ហ្គានី​ស្ថានក្នុង​ជើងទី​២​នេះ ក្រោយពេល​ជើង​ទី​១ នៅ​ទឹកដី​កី​ឡ ដ្ឋា​ន​ជាតិ​អូឡាំពិក កម្ពុជា បាន​ចាញ់​ត្រឹមតែ ១-០ ប៉ុណ្ណោះ​នៅ​នាទី​ចុង​ម៉ោង ។ ក្នុង​ការប្រកួត​៩០​នាទី​ពេញ កម្ពុជា មានឱកាស​អូស​បាល់​តិចតួច​ណាស់ ចូល​តំបន់​គ្រោះ​របស់​អា​ហ្វ​ហ្គានី​ស្ថាន និង​បាន​ស៊ុត​ពី​ចម្ងាយ​ចាញ់​ចាប​តែប៉ុណ្ណោះ តែ​ធ្វើឲ្យ​តំបន់​ប្រយុទ្ធ​ក្រុម​អា​ហ្វ​ហ្គា​ស្ថានមា​ន ការលំបាក​ផងដែរ ដោយសារ​តែ​ខ្សែការពារ ក៏ដូចជា​អ្នកចាំទី អ៊ុ សេរី​រ័ត្ន ជួយសង្គ្រោះ​បាន​ជា​ច្រើន​គ្រាប់ ។​

​តែ​យ៉ាងណាក៏ដោយ ក្នុងការ​លេង​តាម​ទម្រង់​បិទ​នេះ គឺ​មិន​អាច​ការពារ​បាន​រហូត​នោះទេ ដោយ​បាន​របូត​គ្រាប់​ទី​១​នៅ នាទី​ទី​៤៣​ចុង​ម៉ោង​វគ្គ​ទី​១ មុន​ពេល​របូត​២​គ្រាប់​ទៀត នៅ​នាទី​ទី​៧៨ និង​នាទី​ទី​៩០ ដែល​នាំ​ឲ្យ​នេះ​ជា​ការបរាជ័យ​លើក ទី​៦​របស់​កម្ពុជា ក្នុង​វគ្គ​ជម្រុះ World Cup ជុំ​ទី​២ ប្រចាំ​តំបន់​អាស៊ី ជាមួយនឹង​ការ​ស៊ុត​បញ្ចូល​ទី​បានតែ​១​គ្រាប់​ប៉ុណ្ណោះ និង​របូត​វិញ​១៩​គ្រាប់ ៕​