(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានផ្តល់ហិរញ្ញប្បទាន ផ្នែកយោធា ទៅកាន់បរទេស នៅក្នុង ឆ្នាំ២០១៤ មាន ចំនួន ៥,៩ពាន់លានដុល្លារ ដោយក្នុងនោះ​ជំនួយភាគ​ច្រើន​ត្រូវ​បានផ្ដល់ទៅឲ្យប្រទេសអ៊ីស្រាអែល និងអេហ្ស៊ីប​ នេះបើយោងតាមការចុះផ្សាយរបស់​ទីភ្នាក់ងារព័ត៌មានចិន​ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា។

ខាងក្រោមនេះគឺជាប្រទេសទាំង ៥ដែលទទួលបានជំនួញបរទេសពីសហរដ្ឋអាមេរិក​ច្រើន​ជាងគេបំផុត៖
១. អ៊ីស្រាអែល ៣,១ ពាន់លានដុល្លារ
២. អេហ្ស៊ីប ១,៣ ពាន់លានដុល្លារ
៣. អ៊ីរ៉ាក់ ៣០០ លានដុល្លារ
៤. ហ្សកដានី ៣០០ លានដុល្លារ
៥. ប៉ាគីស្ថាន ២៨០ លានដុល្លារ៕