(រ៉ង់ហ្គូន)៖ ប្រមុខកងទ័ពមីយ៉ាន់ម៉ា​ បានអបអរសាទរ​គណបក្សសម្ព័ន្ធជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី ចំពោះជ័យជំនះដ៏ភ្លូកទឹកប្លូកដី​ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៨ ខែវិច្ឆិកាកន្លងទៅនេះ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Myanmar Times និង​សារព័ត៌មាន Channel News Asia។

លោក Min Aung Hlaing ប្រមុខកងទ័ពមីយ៉ាន់ម៉ា ដែលបានគ្រប់គ្រងប្រទេសជាង​ពាក់​កណ្ដាលសតវត្ស និងជាអ្នកប្រើកណ្ដាប់ដៃដែក ឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី បាន​ថ្លែង​​អបអរសាទរ​ចំពោះជ័យជំនះរបស់គណបក្សប្រឆាំង ដែលមានលោកស្រី អ៊ុងសាន ស៊ូជី ជាមេដឹកនាំ។

គួរបញ្ជាក់ផងដែរថា​ នៅថ្ងៃទី១១ ខែវិច្ឆិកាម្សិលមិញនេះ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ថេន សេន បានសាទ ​ចំពោះជ័យជំនះរបស់ គណបក្សប្រឆាំង ហើយបានសន្យាប្រគល់​អំណាចឲ្យ ប្រសិនបើគណៈកម្មការរៀបចំការបោះឆ្នោតប្រកាសលទ្ធផលជាផ្លូវការ៕