(វ៉ាទីកង់)៖ បុរីវ៉ាទីកង់ ចាប់ផ្ដើមធ្វើការស៊ើបអង្កេតទៅលើអ្នកកាសែតអ៊ីតាលីចំនួន ២រូប ដែលមានឈ្មោះថា Gianluigi Nuzzi និង Emiliano Fittipaldi ពាក់ព័ន្ធនឹងការបែក​ធ្លាយឯកសារសម្ងាត់ នេះបើយោតាមការចុះផ្សាយរបស់ RT ចេញផ្សាយនៅថ្ងៃនេះ។

អ្នកកាសែតទាំងពីរនាក់នេះ បានសរសេរនៅក្នុងសៀវភៅដែលបានចេញផ្សាយកាលពី​សប្ដាហ៍មុនថា ការគ្រប់គ្រង់ទៅលើហិរញ្ញវត្ថុនៅក្នុងបុរីវ៉ាទីកង់ មានភាពមិនប្រក្រតី ជាពិសេសគឺការគ្រប់គ្រងមិនល្អនៅក្នុងចំណោមមន្ត្រីសង្ឃដែលមានឋានៈកំពូលៗ នៃសាសនាចក្រកាតូលិក ព្រមទាំងបានរិះគន់ទៅលើការធ្វើកំណែទម្រង់របស់សម្ដេចសង្ឃ Pope Francis៕