(បង់ក្លាដេស)៖ នាយករដ្ឋមន្ត្រីប្រទេសបង់ក្លាដេស លោកស្រី Sheikh Hasina នៅថ្ងៃពុធនេះ បានប្រកាសថា សេវាកម្មផ្ញើរសារ និងទំនាក់ទំនងតាមអ៊ីនធើណេត ក៏មានប្រជាប្រិយភាព នៃកម្មវិធី WhatsApp និង Viber នឹងត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីចាប់ក្រុមឧទ្ទាម និងដើម្បីការពារសកម្មភាពភេរវកម្ម នៅក្នុងប្រទេសរបស់ខ្លួន នេះបើតាមព័ត៌មាន The DailyStar ចេញផ្សាយឲ្យដឹងនៅយប់ថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ២០១៥នេះ។

លោកស្រីនាយករដ្ឋមន្ត្រីបន្តថា ក្រុមឧក្រិដ្ឋជន បាននឹងកំពុងប្រើប្រាស់កម្មវិធីដូចជា WhatsApp និង Viber ដើម្បីប្រព្រឹត្តបទឧក្រិដ្ឋ ដូច្នេះរដ្ឋាភិបាល បានរៀបចំគម្រោងបញ្ឈប់នូវប្រតិបត្តិការ នៃកម្មវិធីទាំងនេះ ដើម្បីធ្វើការចាប់ខ្លួនឧក្រិដ្ឋជន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក Hasina មិនបានបញ្ជាក់ថា នៅពេលណាដែលរដ្ឋាភិបាល នឹងបិទនូវកម្មវិធីទំនាក់ទំនងសង្គមនេះនោះទេ៕