(អ៊ីរ៉ង់)៖ កងកម្លាំងរបស់អ៊ីរ៉ង់ បានចាប់មនុស្សជាង៤០នាក់ សង្ស័យជាក្រុមឧទ្ទាម នៅទូទាំងប្រទេសរបស់ខ្លួន ដោយក្នុងនោះភាគច្រើនមានបំណងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ាក់ និងស៊ីរី នេះបើតាមការស្រង់សម្តីលោក Mahmoud Alavi រដ្ឋមន្ត្រីស៊ើបអង្កេតអ៊ីរ៉ង់ និងចេញផ្សាយដោយព័ត៌មាន Channel News Asia នៅថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០១៥។

លោក Mahmoud Alavi បន្តថា ការចាប់ខ្លួនបានធ្វើឡើងនៅតំបន់ភាគខាងជើង ខេត្ត Golestan, Mozandaran និង Tehran, តំបន់ភាគខាងត្បូងខេត្ត Khuzestan ព្រមទាំងតំបន់ភាគខាងកើតខេត្ត Sistan-Baluchistan។