ធ្លាក់យន្តហោះលើផ្ទះប្រជាពលរដ្ឋ នៅរដ្ឋ Ohio សហរដ្ឋអាមេរិក, មនុស្សនៅលើយន្តហោះស្លាប់ទាំងអស់

(អូហៃយ៉ូ)៖ យន្តហោះខ្នាតតូចមួយបានធ្លាក់ទៅលើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ​ ខណៈ​ពេល​ហោះជិតដល់អាកាសយានដ្ឋាន Akron រដ្ឋ​អូហៃយ៉ូ សហរដ្ឋអាមេរិក ដែល​បណ្ដាល​ឲ្យមនុស្សនៅលើយន្តហោះស្លាប់​ ប៉ុន្តែមិនដឹងពីចំនួនច្បាស់លាស់​ នេះបើយោងតាមការ​ចុះផ្សាយរបស់ CNN ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា។

«យើងមិនដឹងថា យន្តហោះនោះធ្លាក់នៅម៉ោងប៉ុន្មាន។ យើងក៏មិនដឹងថា មាន​មនុស្ស​ប៉ុន្មាននាក់ត្រូវបានស្លាប់ ហើយយើងក៏មិនបានដឹងថា មនុស្សនៅលើយន្តហោះនោះ ជា​អ្នកដំណើរ ឬមួយយ៉ាងណា និងមាន​ចំនួនប៉ុន្មានដែរ» ​នេះ​ជាសំដីរបស់លោក Bill Haymaker អាជ្ញាធររដ្ឋអូយៃយ៉ូ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពេលធ្លាក់យន្តហោះ។

បើតាមប្រភពរាយការណ៍ផ្សេងទៀតបានឲ្យដឹងថា យន្តហោះនេះជារបស់ក្រុមហ៊ុន Hawker និងផ្ទុកមនុស្ស ១០នាក់ ដោយបានធ្លាក់នៅលើផ្ទះប្រជាពលរដ្ឋ និងបានផ្ទុះ​ឆេះ​តែម្ដង៕


Sections
Home
World News
Analysis News
Local News
WATCH TV
Traffic
Entertainment
Khmer Version
Chinese (中文)
About Us
About
Contact Us
Advertise with us

Tel: 017 608 006, Email: [email protected] & Telegram

Follow Our News
             
Experience news with our Apps

Copyright © 2020 FRESH NEWS


Data Center By Fresh News & Digi