(រ៉ង់ហ្គូន)៖ យោងតាមការចុះផ្សាយរបស់ AP និង​ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ​ ​នៅ​ព្រឹក​ថ្ងៃ​នេះបានឲ្យដឹងថា គណបក្សរបស់លោកស្រី​ អ៊ុងសាន ស៊ូជី បានឈ្នះ​នៅក្នុង​ការ​បោះ​ឆ្នោត​សកល ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

គណៈកម្មការរៀបចំការបោះឆ្នោតរបស់មីយ៉ាន់ម៉ា បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា​នេះ​ថា សំឡេងគាំទ្រគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី មានចំនួនច្រើនលើសលប់ ដែលនេះជាជ័យជំនះមួយ​នៅក្នុងប្រវត្តិសាស្រ្ត នារយៈពេល ២៥ឆ្នាំក្រោយ៕