(​អា​ហ្វ​ហ្គានី​ស្ថាន​)៖ មេដឹកនាំ​តា​លី​បង់ លោក Mullah Akhtar Mansour បាន​ស្លាប់ ក្រោយពេល​រងរបួស​ធ្ងន់​នៅក្នុង​ករណី​បាញ់ប្រហារ​មួយ​នៅក្នុង​កិច្ចប្រជុំ​ពួក​សកម្មប្រយុទ្ធ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ BBC នៅ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ​។​

​អាជ្ញធ​រអា​ហ្វ​ហ្គានី​ស្ថាន​បានឲ្យដឹងថា នៅក្នុង​កិច្ចប្រជុំ​នោះ​មាន​ក្រុម​ខ្មាន់កាំភ្លើង​តា​លី​បង់ ៤​នាក់ បាន​ស្លាប់ បន្ទាប់ពី​មាន​ការបាញ់​តបត​គ្នា​ទៅវិញទៅមក​នៅ​តំបន់ Quetta ក្នុង​កិច្ចប្រជុំ​ក្រុម​សកម្មប្រយុទ្ធ​នៅ​ប៉ា​គី​ស្ថាន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Mullah Akhtar Mansour ត្រូវបាន​តែងតាំង​ជា​មេ​ធំ​របស់​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់ បន្ទាប់ពី​លោក Mullah Omar ទទួលមរណភាព​កាលពី​ខែកក្កដា​៕​