(​ប៉ារីស​)៖ អ្នក​ស្លាប់​ទាំងអស់ ១៣២​នាក់​ក្នុង​ហេតុការណ៍​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ត្រូវបាន​កំណត់​អត្តសញ្ញាណ​អស់ហើយ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​មន្ត្រី​ប្រចាំ​ក្រុង​ប៉ារីស តាមរយៈ AFP ចេញផ្សាយ​មុន​នេះ ។​

​សូមបញ្ជាក់​ថា ក្រុម ISIS បាន​បើក​ការវាយប្រហារ និង​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​៦​ទីតាំង​ផ្សេងគ្នា​ក្នុង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ស​ក្រ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដែល​បណ្តាលឲ្យ​មាន​អ្នកស្លាប់​រហូតដល់​ទៅ​១៣២​នាក់ និង​របួសធ្ងន់​-​ស្រាល​ជាច្រើន​៕​