(​បាងកក)​៖ រដ្ឋាភិបាល​ថៃ បាន​បង្កើន​ការប្រុងប្រយ័ត្ន​ទៅលើ​ផ្នែក​សន្ដិសុខ​ជាតិ និង​រឹតបន្ដឹង​តាម​ច្រកព្រំដែន ដើម្បី​រក្សា​ឲ្យបាន​នូវ​សុវត្ថិភាព នៅក្នុង​ឱកាស​បុណ្យ​ជាតិ​ធំៗ​ខាងមុខ ជាពិសេស​គឺ​បុណ្យចូលឆ្នាំ​ដែល​នឹង​ខិត​ជិត​មក​ដល់​ឆាប់ៗ ហើយ​ការពង្រឹង​ផ្នែក​សន្ដិសុខ​នេះ​ក៏​ធ្វើ​ឡើង​ក្រោយពេល​មាន​ការវាយប្រហារ​នៅ​កណ្ដាល​ក្រុង​ប៉ារីស ស្លាប់​មនុស្ស ១៣២​នាក់ និង​របួស​ជាច្រើន​នាក់ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត The Nation របស់​ថៃ ផ្សាយ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​៕​