(បារាំង)​៖ ជើងហោះហើរ​ចំនួន​២ របស់​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង Air France ត្រូវបាន​ប្ដូរ​ទិសដៅ និង​ចុះចត​ភ្លាមៗ ខណៈ​ដែល​អ្នកដំណើ​រទាំ​ង​អស់ ៦៩៨នាក់ ត្រូវបាន​ជម្លៀស​ដោយ​មាន​សុវត្ថិភាព ក្រោយពេល​ទទួលបាន​ព័ត៌មាន​ថា «​អាច​នឹង​មាន​ករណី​បំផ្ទុះ​គ្រាប់បែក និង​ករណី​ប្លន់​យន្តហោះ​» នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​រុ​ស្ស៊ី RT ចេញផ្សាយ​នៅ​មុន​នេះ​បន្ដិច​។​

​ជើងហោះហើរ​ទាំងពីរ​ត្រូវបាន​ហោះ​ចេញពី​ក្រុង​វ៉ាស៊ីនតោន និង Los Angeles សំដៅ​ទៅ​កាន់​ក្រុម​ប៉ារីស ប៉ុន្តែ​ត្រូវបាន​ប្ដូរ​ទៅ​ដៅ​ទៅ​ចុះចត​នៅ​អាកាសយានដ្ឋាន Halifax និង Salt Lake City ដោយ​មូលហេតុ​នៃ​ការប្ដូរ​ទៅ​ដៅ​គឺ​មកពី​មាន​ព័ត៌មាន​មួយ​បាន​អះអាងថា ជើងហោះហើ​រទាំង​ពីរ​អា​ចនឹង​មាន​ករណី​បំផ្ទុះ​គ្រាប់បែក និង​ករណី​ប្លន់​យន្តហោះ​៕​