(​វ៉ាស៊ីនតោន​)៖ ប្រធាន​ភ្នាក់ងារ​ស៊ើបអង្កេត CIA លោក John Brennan បាន​ព្រមាន​ថា ការវាយប្រហារ​របស់​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS មិនមែន​ជា​គម្រោង​វាយប្រហារ​តែ​មួយ​ប៉ុណ្ណោះ​នោះទេ ដោយ​លោក​បញ្ជាក់ថា ពួក​សកម្មប្រយុទ្ធ​ទាំងនោះ​នៅ​មាន​គម្រោង​ថ្មី​ទៀត ដែល​ស្រដៀង​គ្នា​នេះ​ដែរ ហើយ​ត្រៀម​ជា​ស្រេច​ក្នុង​ការវាយប្រហារ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងា​សារព័ត៌មាន ABC ចេញផ្សាយ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​៕​