(​ប៉ារីស​)៖ ប៉ូលិស​បារាំង ប្រកាស​បង្ហាញ​អត្តសញ្ញាណ ជនសង្ស័យ​ថ្មី​មួយទៀត ដែល​នៅ​មាន​ជីវិត និង​កំពុង​រត់គេចខ្លួន ដែល​ជាប់​ពាក់ព័ន្ធ​នឹង ករណី​ការវាយប្រហារ កណ្ដាល​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ ដែល​បណ្ដាលឲ្យ​ស្លាប់​មនុស្ស ១៣២​នាក់ នេះ​បើ​យោង​តាម​ការចុះផ្សាយ របស់​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ ទី​១៦ ខែវិច្ឆិកា​។​

​បុរស​ដែល​ជា​ជនសង្ស័យ​នោះ​មានឈ្មោះ​ថា Salah Abdeslam អាយុ ២៦​ឆ្នាំ ត្រូវបាន​ប៉ូលិស​បញ្ជាក់ថា ជា​បុគ្គលិក​ដែលមាន «​គ្រោះថ្នាក់​» ដូច្នេះ​សូម​ពលរដ្ឋ​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន ហើយ​បើសិនជា​ឃើញ សូម​រាយការណ៍​ជាបន្ទាន់​៕​