(ប៉ារីស)​៖ ក្រសួង​ការពារជាតិ​បារាំង បានឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា យន្តហោះ​ចម្បាំង​ចំនួន ១០​គ្រឿង បាន​ចេញ​ប្រតិបត្តិការ​ទៅ​ទម្លាក់​គ្រាប់បែក​នៅ​តំបន់ Raqqa ប្រទេស​ស៊ី​រី ដែលជា​កិច្ចប្រតិបត្តិការ​កម្ទេច​ក្រុម ISIS ដោយ​គោលដៅ​នៃ​ប្រតិបត្តិការ​លើ​នេះ​មាន​បន្ទាយ​ធំ បន្ទាយ​វ៉ឹ​កហាត់ និង​ឃ្លាំង​ផ្ទុក​សម្ភារ ហើយក៏​ជា​ការសង​សឹង​ទៅ​ក្រុម ISIS ដែល​បាន​បាញ់ និង​បំផ្ទុះ​គ្រាប់បែក​នៅ​កណ្ដាល​ក្រុង​ប៉ារីស ស្លាប់​មនុស្ស ១៣២​នាក់ និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​រងរបួស​៕​